យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ គង់​នឹង​បានសម្រេច​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន ក៏​យ៉ាងនោះ​ដែរ។ តថាគត​បាន​ស្តាប់​ព្រះតម្រាស់​របស់​ព្រះសម្ពុទ្ធ​នោះ​ហើយ ក៏​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្រៃពេក បាន​អធិដ្ឋាន​នូវ​វត្ត​តទៅទៀត ដោយ​ការ​បំពេញ​បារមី ១០។ ព្រះ​សុ​មន​សម្ពុទ្ធ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ មាន​ទីក្រុង​ឈ្មោះ​មេ​ខលៈ មាន​មហាក្សត្រ​ព្រះនាម​សុ​ទត្តៈ ជា​ព្រះបិតា មាន​ព្រះមាតា ព្រះនាម​សិរិ​មា។ ព្រះអង្គ​គ្រប់គ្រង​ព្រះរាជ​ដំណាក់​អស់ ៩ ពាន់​ឆ្នាំ មាន​ប្រាសាទ​ដ៏​ប្រសើរ ៣ គឺ​ចន្ទ​ប្រាសាទ ១ សុ​ចន្ទ​ប្រាសាទ ១ វដំ​សប្រា​សាទ ១។ ពួក​នារី ៦៣ សែន​នាក់ មាន​រូប​ប្រដាប់​សមរម្យ នារី (ជា​អគ្គមហេសី) ព្រះ​នាម​វដំ​សកី ព្រះរាជបុត្រ​ព្រះ​នាម​អនូ​បមៈ។ ព្រះ​ជិនស្រី​ឃើញ​និមិត្ត​ទាំង ៤ ហើយ​ទ្រង់​ចេញ​បព្វជ្ជា​ដោយ​យាន​ដំរី ទ្រង់​តាំង​សេចក្តី​ព្យាយាម​អស់ ១០ ខែ​ឥត​ខ្វះ។
ថយ | ទំព័រទី ៧៩ | បន្ទាប់