ពួក​មនុស្ស ព្រមទាំង​ទេវតា មួយ​ហ្មឺន​លោកធាតុ ស្រែក​ហ៊ោ​ឡើង​ផង ទះដៃ​ផង សើច​ផង ធ្វើ​អញ្ជលី​នមស្ការ​ផង​ថា ពួក​យើង​បើ​ឃ្វាង​មគ្គផល​ក្នុង​សាសនា​របស់​ព្រះ​លោកនាថ​អង្គ​នេះ គង់​នឹង​បានសម្រេច ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន។ ពួក​មនុស្ស​កាល​ឆ្លងស្ទឹង បើ​ឃ្វាង​កំពង់​ចំពោះមុខ គង់​កាន់​យក​កំពង់​ខាងក្រោម ហើយ​ឆ្លងស្ទឹង​ធំ យ៉ាងណា យើង​ទាំងអស់គ្នា បើ​ឃ្វាង​ព្រះ​ជិនស្រី​អង្គ​នេះ គង់​នឹង​បាន​ជួប​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះ​សាស្តា​អង្គ​នេះ ក្នុង​កាល​ជា​អនាគត​មិនខាន យ៉ាងនោះ​ដែរ។ តថាគត​បាន​ស្តាប់​ព្រះតម្រាស់​របស់​ព្រះសម្ពុទ្ធ​នោះ​ហើយ ក៏​ធ្វើ​ចិត្ត​ឲ្យ​ត្រេកអរ​ក្រៃពេក បាន​អធិដ្ឋាន​នូវ​វត្ត​តទៅទៀត ដោយ​ការ​បំពេញ​បារមី ១០។ កាលនោះ តថាគត​នឹកឃើញ ហើយ​បាន​អប់រំ​ពុទ្ធ​ការ​កធម៌​នោះ ទាំង​បាន​បំពេញ​នូវ​ពុទ្ធ​ការ​កធម៌​នោះ តាម​គួរ​ដល់​សេចក្តី​ប្រាថ្នា​នៃ​តថាគត។
ថយ | ទំព័រទី ៨៦ | បន្ទាប់