ព្រះ​រេ​វត​សម្ពុទ្ធ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ មាន​ទីក្រុង​ឈ្មោះ​សុ​ធញ្ញ​កៈ មាន​ព្រះមហាក្សត្រ ព្រះនាម​វិ​បុ​លៈ ជា​ព្រះបិតា មាន​ព្រះមាតា ព្រះនាម​វិ​បុ​លា។ ព្រះសម្ពុទ្ធ​អង្គ​នោះ ទ្រង់​នៅ​គ្រប់គ្រង​ព្រះរាជ​ដំណាក់ អស់ ៦ ពាន់​ឆ្នាំ ប្រាសាទ​ដ៏​ប្រសើរ ដែល​កើត​ដោយ​បុញ្ញកម្ម មាន ៣ គឺ​សុ​ទស្សន​ប្រាសាទ ១ រតន​គ្ឃិ​ប្រាសាទ ១ អា​វេ​ឡប្រាសាទ ១ ដែលគេ​ស្អិតស្អាង​ហើយ។ ពួក​នារី ៣៣ សែន​នាក់ មាន​រូប​តាក់តែង​សមរម្យ ឯនា​រី​ជា​អគ្គមហេសី ព្រះនាម​សុ​ទស្សនា មាន​ព្រះរាជបុត្រ ព្រះនាម​វរុណៈ។ ព្រះ​ជិនស្រី ទ្រង់​ឃើញ​និមិត្ត ៤ យ៉ាង ហើយ​ទ្រង់​ចេញ​បព្វជ្ជា​ដោយ​រថយាន ហើយ​តាំង​សេចក្តី​ព្យាយាម អស់ ៧ ខែ​ឥត​ខ្វះ។ ព្រះសម្ពុទ្ធ ទ្រង់ព្រះ​នាម​រេ​វតៈ ជា​លោកនាយក មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ ទ្រង់​ញ៉ាំង​ចក្រ​ឲ្យ​ប្រព្រឹត្តទៅ ទ្រង់​មាន​ព្យាយាម​ច្រើន ទ្រង់​ឈ្នះ​មារ ត្រូវ​មហាព្រហ្ម​អារាធនា​ហើយ ទ្រង់​គង់នៅ​ក្នុង​វរុណា​រាម។
ថយ | ទំព័រទី ៨៧ | បន្ទាប់