ព្រះសម្ពុទ្ធ ទ្រង់​សម្តែង​កម្លាំង​នៃ​ព្រះពុទ្ធ ហើយ​ទ្រង់​ប្រកាស​អមត​ធម៌​ក្នុង​លោក ព្រះអង្គ​មិន​មាន​សេចក្តី​ប្រកាន់ ទ្រង់​បរិនិព្វាន ព្រោះ​អស់​ឧបាទាន ដូច​ភ្លើង​ដែល​អស់​កំញម។ ព្រះ​កាយ​របស់​ព្រះអង្គ​នោះ មាន​ពណ៌​ដូច​កែវ ព្រះធម៌​របស់​ព្រះអង្គ មិន​មាន​អ្វី​ស្មើ​ដូច​ទេ របស់​ទាំងអស់​វិនាស​សូន្យ​ទៅ សង្ខារ​ទាំងពួង​ទទេ​ពិត។ ព្រះ​រេ​វត​សម្ពុទ្ធ ទ្រទ្រង់​យស​អង្គ​នោះ ទ្រង់​មានបុណ្យ​ច្រើន ទ្រង់​បរិនិព្វាន​ហើយ ព្រះធាតុ​របស់​ព្រះអង្គ​បាន​សាយភាយ​ទៅ ក្នុង​ប្រទេស​នោះ ដោយ​ចំ​ណែ​កៗ។

ចប់ រេ​វត​ពុទ្ធវង្ស ទី៥។


សោ​ភិត​ពុទ្ធវង្ស ទី៦


 [៧] កាល​ខាងក្រោយ អំពី​ព្រះសម្ពុទ្ធ ព្រះនាម​រេ​វតៈ​មក មាន​ព្រះ​លោកនាយក ព្រះនាម​សោ​ភិ​តៈ មានព្រះហឫទ័យ​តម្កល់​ខ្ជាប់ មានព្រះហឫទ័យ​ស្ងប់ មិន​មាន​បុគ្គល​ស្មើ មិន​មាន​បុគ្គល​ប្រៀបផ្ទឹម។
ថយ | ទំព័រទី ៨៩ | បន្ទាប់