ពួក​នារី ៤ ហ្មឺន ៣ ពាន់​នាក់ មាន​រូប​តាក់តែង​សមរម្យ ឯនា​រី​ជា​អគ្គមហេសី ឈ្មោះ​កិ​មិលា មាន​ព្រះរាជបុត្រ​ឈ្មោះ​សីហៈ។ ព្រះសម្ពុទ្ធ​ខ្ពង់ខ្ពស់​ជាង​បុរស ទ្រង់​ឃើញ​និមិត្ត ៤ យ៉ាង ហើយ​ស្តេច​ចេញទៅ​ទ្រង់ព្រះ​ផ្នួស​ដោយ​ប្រាសាទ ទៅ​ប្រព្រឹត្ត​បធាន​ចា​រៈ អស់ ៧ ថ្ងៃ។ ព្រះ​សោ​ភិត​សម្ពុទ្ធ ជា​លោកនាយក មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ ទ្រង់​មាន​ចក្រ​ប្រព្រឹត្តទៅ មាន​ព្យាយាម​ច្រើន ត្រូវ​មហាព្រហ្ម​អារាធនា​ហើយ ក្នុង​សុធម្ម​ឧទ្យាន​ដ៏​ប្រសើរ។ ព្រះ​ថេរៈ​ឈ្មោះ​អស​មៈ ១ សុ​នេត្តៈ ១ ជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​អនោមៈ ជា​ឧបដ្ឋាក​របស់​ព្រះ​សោ​ភិត​សម្ពុទ្ធ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ព្រះ​ថេរី​ឈ្មោះ​នកុ​លា ១ សុជាតា ១ ជា​អគ្គសាវិកា ព្រះសម្ពុទ្ធ​អង្គ​នោះ កាល​ត្រាស់​ដឹង ទ្រង់​ត្រាស់​ទៀប​ដើម​ខ្ទឹង។ ឧបាសក​ឈ្មោះ​រម្មៈ ១ សុ​នេត្តៈ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ​នកុ​លា ១ ចិ​ត្តា ១ ជា​អគ្គ​ឧបដ្ឋាយិកា។
ថយ | ទំព័រទី ៩៥ | បន្ទាប់