តមក ការ​ត្រាស់​ដឹង​លើក​ទី ២ មាន​ពួក​សត្វ ៩០ កោដិ ក្នុង​កាល​ព្រះសម្ពុទ្ធ ទ្រង់​ទូងស្គរ​គឺ​ធម៌ ក្នុង​ដែន​ឈ្មោះ​ភី​មៈ។ ការ​ត្រាស់​ដឹង​លើក​ទី ៣ មាន​ពួក​សត្វ ៩០ កោដិ ក្នុង​កាលដែល​ព្រះពុទ្ធ ប្រសើរ​ជាង​ជន​អង្គ​នោះ ទ្រង់​សម្តែង​ធម៌ ទៀប​ភ្នំ​ឈ្មោះ​វេ​ភារៈ។ ព្រះមហេសី ព្រះនាម​សិទ្ធត្ថៈ មាន​សន្និបាត ៣ លើក សុទ្ធតែ​ព្រះ​ខីណាស្រព ឥតមាន​មន្ទិល មានចិត្ត​ស្ងប់​រម្ងាប់ ប្រកបដោយ​តា​ទិ​គុណ។ ឋានៈ គឺ​សន្និបាត​ទាំង ៣ ក្នុង​សមាគម​នៃ​ព្រះ​ខីណាស្រព ដែល​មិន​មានមន្ទិល​នុ៎ះ មាន​ចំនួន ១០០ កោដិ​ម្តង ៩០ កោដិ​ម្តង ៨០ កោដិ​ម្តង។ សម័យ​នោះ តថាគត​ជា​តាបស ឈ្មោះ​មង្គ​លៈ មាន​តេជះ​ខ្ពង់ខ្ពស់ គេ​គ្រប​សង្កត់​មិនបាន ជា​អ្នក​ប្រកបដោយ​កម្លាំង​នៃ​អភិញ្ញា។ តថាគត​បាន​នាំ​ផ្លែ​ព្រីង មក​ថ្វាយព្រះ​ពុទ្ធ ព្រះនាម​សិទ្ធត្ថៈ ព្រះសម្ពុទ្ធ​ទ្រង់​ទទួលយក​ហើយ ទ្រង់​បាន​ត្រាស់​ព្រះតម្រាស់​នេះ​ថា
ថយ | ទំព័រទី ១៦៥ | បន្ទាប់