ព្រះមហេសី ព្រះនាម​វិបស្សី មាន​ទីក្រុង​ឈ្មោះ​ពន្ធុ​មតី មាន​មហាក្សត្រ ព្រះនាម​ពន្ធុ​មៈ ជា​ព្រះបិតា មាន​ព្រះមាតា ព្រះនាម​ពន្ធុ​មតី។ ព្រះ​វិបស្សី​អង្គ​នោះ ទ្រង់​គ្រប់គ្រង​គេហដ្ឋាន អស់ ៨ ពាន់​ឆ្នាំ មាន​ប្រាសាទ​ដ៏​ប្រសើរ ៣ ខ្នង គឺ​ប្រាសាទ​ឈ្មោះ​នន្ទៈ ១ ប្រាសាទ​ឈ្មោះ​សុ​នន្ទៈ ១ ប្រាសាទ​ឈ្មោះ​សិរិ​មៈ ១។ ពួក​នារី​ចំនួន ៤ ហ្មឺន ៣ ពាន់ សឹង​មានខ្លួន​តាក់តែង​ល្អ ឯនា​រី​ជា​អគ្គមហេសី ព្រះនាម​សុ​ទស្សនា ព្រះរាជបុត្រ ព្រះនាម​សម​វត្ត​ក្ខន្ធ។ ព្រះ​ជិនស្រី ទ្រង់​ឃើញ​និមិត្ត ៤ ហើយ​ចេញទៅ​ដោយ​យាន​រថ តម្កល់​ព្យាយាម អស់ ៨ ខែ​គត់។ ព្រះ​វិបស្សី ជា​លោកនាយក ទ្រង់​មាន​ព្យាយាម​ធំ ប្រសើរ​ជាង​ជន ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទើប​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​មិគទាយវ័ន។ ព្រះរាជ​កុមារ​នាម​ខន្ធៈ ១ បុត្រ​នៃ​បុរោហិត​នាម​តិស្សៈ ១ ជា​អគ្គសាវ័ក ភិក្ខុ​ឈ្មោះ​អសោ​កៈ ជា​ឧបដ្ឋាក​នៃ​ព្រះមហេសី ព្រះនាម​វិបស្សី។
ថយ | ទំព័រទី ១៨៩ | បន្ទាប់