ព្រះ​សរីរៈ​ដែល​មាន​ឫទ្ធិ​ដ៏​ខ្ពង់ខ្ពស់ មានបុណ្យ​ដ៏​ប្រសើរ ប្រដាប់​ហើយដោយ​លក្ខណៈ គឺ​ចក្រ គង់​បាត់បង់​អស់​ទៅ​បាន ឱហ្ន៎ ! សង្ខារ​ទាំងអស់ សោះសូន្យ​ទទេ​តើ ព្រះ​វិបស្សី ជា​នរៈ​ដ៏​ប្រសើរ ទ្រង់​មាន​ព្យាយាម បរិនិព្វាន​ហើយ ក្នុង​សុ​មិត្តា​រាម ព្រះ​ស្តូប​ដ៏​ប្រសើរ របស់​ព្រះអង្គ​នោះ គេ​បាន​សាង​ទុក​កំពស់ ៧ យោជន៍ ក្នុង​អារាម​នោះ។

ចប់ វិបស្សិ​ពុទ្ធវង្ស ទី១៩។


សិ​ខិ​ពុទ្ធវង្ស ទី២០


 [២១] ក្រោយ​ព្រះពុទ្ធ​វិបស្សី​មក មាន​ព្រះសម្ពុទ្ធ​ព្រះនាម​សិខី​ជិនស្រី ទ្រង់​ឧត្តម​ជាង​សត្វ​ជើង ២ ឥតមាន​បុគ្គល​ស្មើ ឥតមាន​បុគ្គល​ប្រៀបផ្ទឹម​បាន។ ព្រះអង្គ​កំចាត់​បង់​សេនា​នៃ​មារ ហើយ​ដល់​សម្ពោធិញ្ញាណ​ដ៏​ប្រសើរ ញ៉ាំង​ចក្រ​គឺ​ធម៌ ឲ្យ​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​អនុគ្រោះ​ដល់​ពួក​សត្វ។ កាល​ព្រះ​សិខី​ជិនស្រី​ដ៏​ប្រសើរ ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ ការ​ត្រាស់​ដឹង​លើក​ទី ១ មាន​ពួក​សត្វ​ចំនួន​មួយ​សែន​កោដិ។
ថយ | ទំព័រទី ១៩១ | បន្ទាប់