តថាគត បាន​ប្រគេន​សំពត់​ជាច្រើន គឺ​កោដិ​នៃ​សំពត់​មិន​តិច ហើយ​ថ្វាយ​យាន​ដំរី​ដ៏​ប្រដាប់​ហើយ​ដល់​ព្រះសម្ពុទ្ធ។ តថាគត សាង​យាន​ដំរី ហើយ​បង្អោន​ចូល​ទៅ​ជិត ឲ្យ​ជា​របស់​គួរ បំពេញចិត្ត​របស់​តថាគត ឲ្យ​តម្កល់​នៅ​មាំ អស់​កាល​ជានិច្ច។ ព្រះពុទ្ធ ព្រះនាម​សិខី ជា​លោក​គ្គ​នាយក​នោះ ទ្រង់ព្យាករ​តថាគត​ថា ក្នុង​កប្ប​ទី ៣១ អំ​ពី​មណ្ឌ​កប្ប​នេះ ព្រះរាជា​អង្គ​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ។ សត្វ​នេះ នឹង​ចេញ​អំពី​កបិលពស្តុ​បុរី ជាទី​រីករាយ ទៅ​តម្កល់​ព្យាយាម ធ្វើ​ទុក្ករកិរិយា។ សត្វ​នេះ នឹង​អង្គុយ​ទៀប​គល់​អជ​បាល​ព្រឹក្ស ទទួលយក​បាយាស​នៅ​ទីនោះ ហើយ​ចូល​ទៅកាន់​ស្ទឹង​នេរ​ញ្ជ​រា។ ព្រះ​ជិនស្រី​អង្គ​នោះ បាន​សោយ​បាយាស ទៀប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា ហើយ​ចូល​ទៅ​ឯគល់​ពោធិព្រឹក្ស តាមផ្លូវ​ដ៏​ប្រសើរ​ដែលគេ​ចាត់ចែង​ហើយ។
ថយ | ទំព័រទី ១៩៣ | បន្ទាប់