ព្រះ​ជិនស្រី ឃើញ​នូវ​និមិត្ត​ទាំង ៤ ទ្រង់​ចេញទៅ​ដោយ​រថយាន តម្កល់ទុក​នូវ​ព្យាយាម មិន​លើស​ពី ៨ ខែ។ ព្រះ​កក្កុ​សន្ធៈ ជា​លោកនាយក មាន​ព្រះទ័យ​ស្ងប់​រម្ងាប់ មាន​ព្យាយាម​ធំ ទ្រង់​ឧត្តម​ជាង​ពួក​ជន ត្រូវ​ព្រហ្ម​អារាធនា​ហើយ ទើប​ញ៉ាំង​ចក្រ ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​មិគទាយវ័ន។ ព្រះ​កក្កុ​សន្ធៈ ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​ព្រះ​ថេរៈ ឈ្មោះ​វិ​ធុរៈ ១ សញ្ជី​វៈ ១ ជា​អគ្គសាវ័ក ព្រះ​ថេរៈ​ឈ្មោះ​ពុទ្ធិ​ជៈ​ជា​ឧបដ្ឋាក។ ព្រះ​ថេរី ឈ្មោះ​សា​មា ១ ឈ្មោះ​ចម្បា ១ ជា​អគ្គសាវិកា ឈើ​សម្រាប់​ត្រាស់​ដឹង​របស់​ព្រះមានព្រះភាគ​នោះ ហៅថា​សិរិ​សព្រឹ​ក្ស (ដើម​ច្រេស)។ ឧបាសក​ឈ្មោះ​អច្ចុ​គ្គ​តៈ ១ សុ​មនៈ ១ ជា​អគ្គ​ឧបដ្ឋាក ឧបាសិកា​ឈ្មោះ​នន្ទា ១ សុនន្ទា ១ ជា​អគ្គ​ឧបដ្ឋាយិកា។ ព្រះ​មហាមុនី មាន​កំពស់ ៤០ ហត្ថ រស្មី​ដូចជា​មាស ផ្សាយ​ចេញទៅ​កាន់​ទី​ចម្ងាយ ១០ យោជន៍ ដោយ​ជុំវិញ។
ថយ | ទំព័រទី ២១១ | បន្ទាប់