ព្រះពុទ្ធ​នោះ មាន​កំពស់ ៣០ ហត្ថ ប្រដាប់ដោយ​រស្មី​យ៉ាងនេះ ដូចជា​មាស​ក្នុង​មាត់​នៃ​បាវ។ ព្រះពុទ្ធ​មាន​ព្រះជន្មាយុ ៣ ម៉ឺន​ឆ្នាំ ជា​កំណត់ ព្រះអង្គ​ឋិតនៅ​កំណត់​ត្រឹមនោះ ញ៉ាំង​ប្រជុំជន​ជាច្រើន ឲ្យ​ឆ្លង (ចាក​សង្សារ)។ ព្រះពុទ្ធអង្គ​នោះ ព្រមទាំង​សាវ័ក លើកឡើង​នូវ​ធម្មចេតិយ ស្អិតស្អាង​ដោយ​សំពត់ គឺ​ធម៌ ធ្វើ​នូវ​កម្រងផ្កា គឺ​ធម៌ ហើយ​បរិនិព្វាន។ ជន​ជា​សាវ័ក​របស់​ព្រះពុទ្ធ​នោះ សម្តែង​នូវ​ធម៌​ដ៏​មាន​សិរី ដល់​នូវ​ឫទ្ធិ​ដ៏​ធំ​ទូលាយ របស់​ទាំងអស់​នេះ វិនាស​សូន្យ​ទៅ ឱ! សង្ខារ​ទាំងពួង ជា​របស់​ទទេ​ទេតើ។ ព្រះសម្ពុទ្ធ ព្រះនាម​កោនាគមនៈ និព្វាន​ក្នុង​បព្វតា​រាម ព្រះធាតុ​ផ្សាយ​ទៅ​ក្នុង​ទី​នោះៗ តាម​ចំណែក។

ចប់ កោ​នាគ​មន​ពុទ្ធវង្ស ទី២៣។

ថយ | ទំព័រទី ២១៩ | បន្ទាប់