ព្រះសម្ពុទ្ធអង្គនោះ ព្រមទាំងសាវ័ក ឲ្យឆ័ត្រស គឺព្រះសទ្ធម្ម ជាគ្រឿងឃាត់នូវបាប និម្មិតនូវផ្កាមិនមានភ័យ ហើយទើបនិព្វាន។ ព្រះសម្មាសម្ពុទ្ធអង្គនុ៎ះ ប្រមាណមិនបាន បុគ្គលគ្របសង្កត់បានដោយកម្រ ព្រះធម្មរតនៈនុ៎ះ ដែលព្រះអង្គសម្តែងហើយដោយប្រពៃ ជាធម៌គួរហៅអ្នកផង ឲ្យចូលមកមើលបាន។ ព្រះសង្ឃរតនៈនុ៎ះ លោកប្រតិបត្តិហើយដោយប្រពៃ ជាព្រះសង្ឃដ៏ប្រសើរ របស់ទាំងអស់នេះ វិនាសសោះសូន្យទៅ ឱ! សង្ខារទាំងពួង ជារបស់ទទេទេតើ។ ព្រះជិនស្រីជាសាស្តា ព្រះនាមមហាកស្សបៈ ទ្រង់និព្វានក្នុងសេតព្យារាម ព្រះស្តូបរបស់ព្រះជិនស្រីអង្គនោះ មានកំពស់មួយយោជន៍ ក្នុងទីនោះ។
[២៦] ក្នុងកាលឥឡូវនេះ តថាគតជាព្រះសម្ពុទ្ធ ព្រះនាមគោតម ចម្រើនក្នុងត្រកូលសក្យៈ តាំងព្យាយាម ដល់សម្ពោធិញ្ញាណដ៏ឧត្តម។
ចប់ កស្សបពុទ្ធវង្ស ទី២៤។
គោតមពុទ្ធវង្ស ទី២៥
[២៦] ក្នុងកាលឥឡូវនេះ តថាគតជាព្រះសម្ពុទ្ធ ព្រះនាមគោតម ចម្រើនក្នុងត្រកូលសក្យៈ តាំងព្យាយាម ដល់សម្ពោធិញ្ញាណដ៏ឧត្តម។