កាលនោះ ព្រះឥន្ទ្រ​អ្នក​គ្រប​សង្កត់​ទេវលោក ទ្រង់​ក្តៅ​ដោយ​តេជះ គឺ​តបធម៌​នៃ​តថាគត ក៏​ក្លែងភេទ​ជា​ព្រាហ្មណ៍ ចូល​មករ​កត​ថា​គត ដើម្បី​សូម​ភិក្ខា។ តថាគត ឃើញ​ព្រាហ្មណ៍​ឈរ​ទៀប​ទ្វារ​បណ្ណសាលា​របស់​តថាគត ក៏​ឲ្យ​ស្លឹក​ដង្កៀប​ក្តាម​ទាំងអស់ ដែល​តថាគត​នាំមក​ពី​ព្រៃ ជា​ស្លឹក​មិន​មាន​ប្រេង មិន​មាន​រសប្រៃ ព្រមទាំង​ភាជន៍។ លុះ​តថាគត​ឲ្យ​ស្លឹក​ដង្កៀប​ក្តាម​ដល់​ព្រាហ្មណ៍​ហើយ ក៏​ផ្កាប់​ភាជន៍ លះបង់​នូវ​ការស្វែងរក​ទៀត ហើយ​ចូល​ទៅ​ក្នុង​បណ្ណសាលា។ ក្នុង​ថ្ងៃទី ២ និង​ថ្ងៃទី ៣ ព្រាហ្មណ៍​ចូល​មក​ក្នុង​សំណាក់​តថាគត​ទៀត តែ​តថាគត​មិន​ញាប់ញ័រ មិន​ជាប់​ចំពាក់ បាន​ឲ្យ​យ៉ាងនោះ​ទៀត សរីរៈ​របស់​តថាគត មិន​មាន​ផ្លែ​កភេទ ព្រោះ​ហេតុ​ទាន​នោះ តថាគត​ញ៉ាំង​កាល​ឲ្យ​ប្រព្រឹត្ត​កន្លងទៅ អស់​ថ្ងៃ​នោះ ព្រោះ​សេចក្តី​ត្រេកអរ​ដោយ​សុខ​ដែល​កើតអំពី​បីតិ។ បើ​តថាគត បាន​ទក្ខិណេយ្យ​បុគ្គល​ដ៏​ប្រសើរ អស់ ១ ខែ ឬ ២ ខែ​ទៀត តថាគត​មិន​ញាប់ញ័រ មិន​រួញរា នឹង​ឲ្យ​ទាន​ដ៏​ឧត្តម​ឡើយ។
ថយ | ទំព័រទី ២៤១ | បន្ទាប់