កាលនោះ ហ្មពស់ចាប់តថាគត ដែលជាអ្នកប្រព្រឹត្តធម៌ រក្សាឧបោសថ យកទៅឲ្យលេងល្បែង ទៀបទ្វារក្រុងនៃស្តេច។ ហ្មពស់នោះ គិតឲ្យមានពណ៌ខៀវ លឿង ក្រហម តថាគតធ្វើតាមចិត្តហ្មពស់ ឲ្យសម្រេចដូចគំនិតដែលគិត។ តថាគតអាចនឹងធ្វើទីទួលឲ្យជាទីទឹក ធ្វើទីទឹកឲ្យជាទីទួល បើតថាគតខឹងចំពោះហ្មពស់នោះ តថាគតធ្វើឲ្យខ្ទេចជាផេះមួយរំពេច។ បើតថាគតបណ្តោយតាមអំណាចចិត្ត តថាគតនឹងសាបសូន្យចាកសីល ប្រយោជន៍ដ៏ឧត្តម គឺភាពជាព្រះពុទ្ធ នឹងមិនសម្រេចដល់តថាគត ដែលសាបសូន្យចាកសីលឡើយ។ កាយនេះ ទោះបែកធ្លាយរោយរាយលើផែនដីនេះ ឲ្យដូចជាបុគ្គលរោយនូវសំដីស្រូវ ក៏តថាគតមិនទម្លាយសីលឡើយ។
ចប់ ចម្បេយ្យចរិយា ទី៣។