មាតាបិតា មិនមែនជាទីស្អប់របស់តថាគតទេ ទាំងយសដ៏ធំ ក៏មិនមែនជាទីស្អប់របស់តថាគតដែរ តែសព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់របស់តថាគត ព្រោះហេតុនោះ បានជាតថាគតលះបង់រាជ្យ។
[២២] មានចរិយាដទៃទៀត កាលដែលតថាគតកើតជារាជបុត្ត (នៃស្តេចកុរុរាជ) ក្នុងឥន្ទបត្ថបុរីដ៏ឧត្តម មានឈ្មោះប្រាកដថា សោមនស្សកុមារ ជារាជបុត្តដែលជនទាំងឡាយ មានមាតាបិតាជាដើម ស្រឡាញ់ពេញចិត្តក្រៃលែង ជាអ្នកមានសីល ប្រកបដោយគុណ មានសំដីពីរោះ គោរពកោតក្រែងចាស់ព្រឹទ្ធាចារ្យ មានហិរិ ទាំងមានសេចក្តីឈ្លាសវៃ ក្នុងសង្គហធម៌ (៤ យ៉ាង)។ មានតាបសកុហកម្នាក់ ជាអ្នកស្និទ្ធស្នាលនៃស្តេចកុរុនោះ ដាំសួនច្បារ និងគុម្ពផ្កាចិញ្ចឹមជីវិត។ តថាគតឃើញកុហកតាបសនោះ ដូចគំនរអង្កាមមិនមានគ្រាប់អង្ករ ដូចឈើមានប្រហោងក្នុង ឬដូចដើមចេកមិនមានខ្លឹម
ចប់ យុធញ្ជយចរិយា ទី១។
សោមនស្សចរិយា ទី២