ព​ពួក​សត្វ​ណាមួយ​លើ​ផែនដី ជា​សត្វ​ថោកទាប ឬខ្ពង់ខ្ពស់ និង​កណ្តាល សត្វ​ទាំងនោះ ពុំ​មានការ​រក្សា​ឡើយ តែង​ចម្រើនឡើង ក្នុង​ផ្ទះ​របស់​ខ្លួន ជាមួយនឹង​ពួក​ញាតិ​របស់​ខ្លួន ចំឡែក​តែ​ខ្ញុំ​ព្រះអង្គ មានការ​ចិញ្ចឹម​ក្នុង​ផ្ទះ ជា​វិការៈ​នៃ​ដែក​ដ៏​ចង្អៀត​នេះ ចាត់ទុកជា​ការ​ខ្ពង់ខ្ពស់​ក្នុង​លោក ខ្ញុំ​ចម្រើន​វ័យ​ក្នុង​ផ្ទះ ជា​វិការៈ​នៃ​ដែក ដែល​ពុំ​មាន​ពន្លឺ​ព្រះចន្ទ្រ និង​ព្រះអាទិត្យ។ ខ្ញុំ​ប្រសូត​ចេញ​ចាក​ផ្ទៃ​នៃ​មាតា ដែល​ពេញដោយ​សាកសព មាន​ក្លិនស្អុយ ហើយ​ត្រូវ​គេដាក់​ក្នុង​ផ្ទះ​ជា​វិការៈ​នៃ​ដែក​ទៀត បាន​សេចក្តី​ទុក្ខ​យ៉ាង​ខ្លាំង ជាង​កាលដែល​នៅក្នុង​ផ្ទៃ​នៃ​មាតា​នោះ​ទៅទៀត។ ខ្ញុំ​បាន​សេចក្តី​ទុក្ខ​អាក្រក់​ក្រៃលែង ប្រាកដ​ដូច្នោះ បើ​ខ្ញុំ​នៅ​ត្រេកអរ​នឹង​រាជ្យ ខ្ញុំ​ជា​បុគ្គល​ថោកទាប​បំផុត ជាង​បុរស​ដ៏​លាមក​ទៅទៀត។ ខ្ញុំ​ជា​បុគ្គល​នឿយណាយ​នឹង​កាយ​ស្អុយ ពុំ​ត្រូវការ​ដោយ​រាជ្យ​ឡើយ ខ្ញុំ​សែ្វ​ងរ​កនូវ​ទី​ដែល​មច្ចុរាជ​ញាំញី​មិនបាន​នោះ ដែល​ជាទី​រំលត់​នូវ​ទុក្ខ។ តថាគត លុះ​គិត​យ៉ាងនេះ​ហើយ ពួក​មហាជន ក៏​យំ​ស្រែក តថាគត​កាត់​នូវ​ចំណង (គឺ​តណ្ហា) ហើយ​ចូលកាន់​ព្រៃធំ ដូចជា​ដំរី​ដ៏​ប្រសើរ​កាត់​ផ្តាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ២៨៩ | បន្ទាប់