កាលនោះ ពួក​សម្លាញ់​ទាំងនោះ សួរ​សេចក្តី​ប្រាថ្នា​របស់​តថាគត​នឹង​តថាគត ដែល​ជា​អ្នក​បោះបង់​នូវ​កាម​ថា ម្នាល​សម្លាញ់ បើ​អ្នក​មិន​បរិភោគ​កាម​ទេ អ្នក​ចង់បាន​អ្វីទៅ​វិញ។ តថាគត ជា​អ្នក​ប្រាថ្នា​ប្រយោជន៍​ខ្លួន បាន​ពោល​ពាក្យ​នេះ​ប្រាប់​ពួក​សម្លាញ់​ទាំងនោះ ដែល​ស្វែងរក​ប្រយោជន៍ (ដល់​តថាគត) ថា ខ្ញុំ​ត្រេកអរ​ក្នុង​នេក្ខម្មៈ ខ្ញុំ​មិន​ប្រាថ្នា​នូវ​គិហិ​ភាព​ទេ។ សម្លាញ់​ទាំងនោះ ស្តាប់​ពាក្យ​របស់​តថាគត​បាន​ហើយ ទៅ​ជម្រាប​មាតាបិតា (នៃ​តថាគត) ឯមាតាបិតា បាន​និយាយ​នឹង​តថាគត យ៉ាងនេះ​ថា ម្នាល​ព្រាហ្មណ៍​ដ៏​ចម្រើន យើង​ទាំងអស់គ្នា​នឹង​បួស​ដែរ។ មាតាបិតា​ទាំងគូ និង​បងប្អូន​ប្រុសស្រី​ទាំង ៧ នាក់ របស់​តថាគត លះបង់​ទ្រព្យ​រាប់មិនអស់ ចូល​ទៅកាន់​ព្រៃធំ (ជាមួយនឹង​តថាគត)។

ចប់ ភឹស​ចរិយា ទី៤។


សោ​ណនន្ទ​បណ្ឌិត​ចរិយា ទី៥


 [២៥] មាន​ចរិយា​ដទៃទៀត កាល​តថាគត​កើត​ក្នុង​ត្រកូល​ព្រាហ្មណ​មហាសាល ដ៏​ប្រសើរ​ថ្លៃថ្លា ក្នុង​នគរ​ព្រហ្ម​វទ្ធ​នៈ។
ថយ | ទំព័រទី ២៩១ | បន្ទាប់