មហាឥសីឈ្មោះមណ្ឌព្យៈ អ្នកប្រព្រឹត្តធម៌ដ៏ប្រសើរស្មើគ្នា ជាសម្លាញ់របស់តថាគត ប្រកបដោយបុព្វកម្ម ហើយបាននូវការឡើងកាន់ដែកស្រួច។ តថាគត ថែទាំមណ្ឌព្យតាបសនោះ រហូតបានដល់នូវភាពជាបុគ្គលជារោគ ហើយលាមកកាន់អាស្រមនៃខ្លួន របស់តថាគតវិញ។ ព្រាហ្មណ៍ជាសំឡាញ់ នាំប្រពន្ធ និងកូនមក ជនទាំង ៣នាក់ ចួបជុំគ្នា ចូលទៅកាន់ទីដែលភ្ញៀវមកហើយ។ តថាគតអង្គុយក្នុងអាស្រមរបស់ខ្លួន សំណេះសំណាលជាមួយនឹងជនទាំងនោះ ឯទារកបោះកូនឃ្លីលេង បានញ៉ាំងអាសិរពិសឲ្យខឹង។ លំដាប់នោះ កុមារនោះ ស្វែងរកផ្លូវដែលកូនឃ្លីនោះរមៀល ក៏យកដៃស្ទាបត្រូវក្បាលអាសិរពិស។ ឯពស់ក៏ខឹងនឹងការស្ទាបត្រូវនៃទារកនោះ អាស្រ័យកម្លាំងនៃពិសកម្រើក ក៏ចឹកទារកក្នុងខណៈនោះ ដោយសេចក្តីក្រោធយ៉ាងខ្លាំង។