ពួក​ក្មេង​អ្នកស្រុក​ណា នាំ​យក​សេចក្តី​ទុក្ខ​មក​ឲ្យ​តថាគត ពួក​ក្មេង​អ្នកស្រុក​ណា ឲ្យ​សេចក្តី​សុខ​ដល់​តថាគត តថាគត​មានចិត្ត​ស្មើ ចំពោះ​ទារក​ទាំងអស់​នោះ មិន​អាណិត មិន​ក្រោធ។ តថាគត មានចិត្តជា​កណ្តាល ក្នុង​សុខ និង​ទុក្ខ ក្នុង​យស និង​អយស តថាគត​មានចិត្ត​ស្មើ​ក្នុង​លោកធម៌​ទាំងពួង នេះ​ជា​ឧបេក្ខា​បារមី​របស់​តថាគត។

ចប់ មហា​លោម​ហំស​ចរិយា ទី១៥។


ឧទ្ទាន​នៃ​ចរិយា​នោះ


 យុធ​ញ្ជយ​ចរិយា ១ សោមនស្ស​ចរិយា ១ អយោ​ឃរ​ចរិយា ១ ភឹស​ចរិយា ១ សោ​ណនន្ទ​បណ្ឌិត​ចរិយា ១ មូគ​ផក្ខ​ចរិយា ១ កបិល​រាជ​ចរិយា ១ សច្ច​សវ្ហយ​បណ្ឌិត​ចរិយា ១ វដ្ត​កបោ​តកច​រិយា ១ មច្ឆ​រាជ​ចរិយា ១ កណ្ហ​ទី​បាយ​នចរិយា ១ សុត​សោម​ចរិយា ១ សុវណ្ណ​សាម​ចរិយា ១ ឯករាជ​ចរិយា ១ លោម​ហំស​ចរិយា ១ ព្រះមហេសី​សម្ពុទ្ធ ទ្រង់​សម្តែង​ហើយដោយ​ប្រការ​ដូច្នេះ។
ថយ | ទំព័រទី ៣០៨ | បន្ទាប់