ជា​កណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មាន​ឆន្ទៈ​ជា​អធិបតី។បេ។ មាន​វីរិយៈ​ជា​អធិបតី។បេ។ មានចិត្តជា​អធិបតី។បេ។ មាន​ឆន្ទៈ​ជា​អធិបតី​ដ៏​ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មាន​វីរិយៈ​ជា​អធិបតី​ដ៏​ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មានចិត្តជា​អធិបតី​ដ៏​ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏​ឧត្តម ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ កាមាវចរ​កុសល។


 [១៩៤] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ​ដ៏​ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មាន​ឆន្ទៈ​ជា​អធិបតី។បេ។ មាន​វីរិយៈ​ជា​អធិបតី។បេ។ មានចិត្តជា​អធិបតី។បេ។ មាន​វីមំសា​ជា​អធិបតី។បេ។ មាន​ឆន្ទៈ​ជា​អធិបតី​ដ៏​ថោកទាប។បេ។
ថយ | ទំព័រទី ១៤៥ | បន្ទាប់