និង​ការ​ស្រុះស្រួល​ទទួល ការ​មិន​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ និង​សេចក្តី​មិនដឹង​ប្រមាណ​ក្នុង​ភោជន ការ​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ និង​សេចក្តី​ដឹង​ប្រមាណ​ក្នុង​ភោជន សេចក្តី​ភ្លេចស្មារតី និង​សេចក្តី​មិនដឹង​ខ្លួន ស្មារតី និង​សេចក្តី​ដឹងខ្លួន កំឡាំង គឺ​ការពិចារណា និង​កំឡាំង​ភាវនា សមថៈ(១) និង​វិបស្សនា(២) និមិត្ត​របស់​សមថៈ និង​និមិត្ត​នៃ​ការ​ផ្គង​ឡើង ការ​ផ្គង​ឡើង និង​សេចក្តី​មិន​រាយមាយ វិបត្តិ​នៃ​សីល និង​វិបត្តិ​នៃ​ទិដ្ឋិ ការ​បរិបូណ៌​នៃ​សីល និង​ការ​បរិបូណ៌​នៃ​ទិដ្ឋិ សេចក្តី​បរិសុទ្ធិ​នៃ​សីល និង​សេចក្តី​បរិសុទ្ធិ​នៃ​ទិដ្ឋិ សេចក្តី​បរិសុទ្ធិ​នៃ​ទិដ្ឋិ និង​សេចក្តី​ព្យាយាម​របស់​បុគ្គល​ដែល​មាន​ទិដ្ឋិ​សមគួរ សេចក្តី​សង្វេគ​ក្នុង​ទី​ដែល​គួរ​សង្វេគ​ទាំងឡាយ និង​សេចក្តី​ព្យាយាម​ដោយ​ឧបាយ​នៃ​បុគ្គល​ដែល​មាន​សេចក្តី​សង្វេគ សេចក្តី​មិន​សន្តោស​ក្នុង​កុសលធម៌​ទាំងឡាយ និង​សេចក្តី​មិន​ធូរ​ថយ​ក្នុង​ព្យាយាម វិជ្ជា និង​វិមុត្តិ សេចក្តី​ដឹង​ក្នុង​ធម៌(៣) ជា​គ្រឿង​អស់​ទៅ​នៃ​កិលេស និង​សេចក្តី​ដឹង​ក្នុង​ធម៌(៤) ដែល​ធ្វើ​កិលេស​មិន​ឲ្យ​កើតឡើង​ទៀត។

ចប់ សុត្តន្ត​មាតិកា។
ចប់ មាតិកា។


(១) សភាវៈ​រម្ងាប់​នូវ​ធម៌​ជាស​ត្រូវ។ (២) ធម្មជាតិ​ឃើញ​ដោយ​អា​ការ​ផ្សេងៗ។ (៣) អរិយមគ្គ។(៤) អរិយ​ផល
ថយ | ទំព័រទី ១៥ | បន្ទាប់