វីរិយ​ពលៈ សតិ​ពលៈ សមាធិ​ពលៈ បញ្ញា​ពលៈ ហិរិ​ពលៈ ឱត្តប្ប​ពលៈ អលោភៈ អទោសៈ អមោហៈ អន​ភិ​ជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តី​ស្ងប់​កាយ សេចក្តី​ស្ងប់ចិត្ត សេចក្តី​ស្រាល​កាយ សេចក្តី​ស្រាល​ចិត្ត សេចក្តី​ទន់​កាយ សេចក្តី​ទន់ចិត្ត កាយ​គួរ​ដល់​ការងារ ចិត្ត​គួរ​ដល់​ការងារ សេចក្តី​ស្ទាត់​កាយ សេចក្តី​ស្ទាត់​ចិត្ត សេចក្តី​ត្រង់​កាយ សេចក្តី​ត្រង់​ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តី​ផ្គង​ឡើង សេចក្តី​មិន​រាយមាយ កើតឡើង​ក្នុង​សម័យ​នោះ ឬថា ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ដោយ​អាស្រ័យហេតុ រមែង​កើតមាន​ក្នុង​សម័យ​នោះ។ នេះ​ពួក​ធម៌​ជាកុសល។
 [១៩៧] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា ក្នុង​សម័យ​នោះ នេះ​ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៥២ | បន្ទាប់