[២០១] ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ផូរផង់ គឺ​ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌ មាន​ផស្សៈ​ជាដើម​នោះ​ណា ក្នុង​សម័យ​នោះ នេះ​ចិត្ត​កើតមាន​ក្នុង​សម័យ​នោះ។
 [២០២] វិតក្កៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​រិះគិត តំរិះ ការ​រំពឹង ការ​ជញ្ជឹង ការ​លើក​ចិត្ត​ឡើង គឺ​សម្មាសង្កប្បៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា ក្នុង​សម័យ​នោះ នេះ​វិតក្កៈ កើតមាន​ក្នុង​សម័យ​នោះ។
 [២០៣] វិចារៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យ​មើល ការសង្កេត​មើល ការ​ផ្គង​នូវ​ចិត្ត ការ​សំឡឹង​មើល​ណា ក្នុង​សម័យ​នោះ នេះ​វិចារៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់