សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។

ចប់ មគ្គ ទី ៣។


 [២៧៣] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្ដៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​កាមរាគ អរូប​រាគ មានះ ឧទ្ធច្ចៈ និង​អវិជ្ជា​ឲ្យអស់​រលីង ដើម្បី​ដល់​នូវ​ភូមិ ទី ៤ (អរហត្តមគ្គ) បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អញ្ញិ​ន្ទ្រិយ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។
ថយ | ទំព័រទី ១៩៤ | បន្ទាប់