[១០៧] មគ្គ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្ម​វាយាមៈ សម្មាសតិ សម្មាសមាធិ នេះ​មគ្គ កើតមាន​ក្នុង​សម័យ​នោះ។
 [១០៨] ពួក​ពលៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សទ្ធា​ពលៈ វីរិយ​ពលៈ សតិ​ពលៈ សមាធិ​ពលៈ បញ្ញា​ពលៈ ហិរិ​ពលៈ ឱត្តប្ប​ពលៈ នេះ​ពួក​ពលៈ កើតមាន​ក្នុង​សម័យ​នោះ។
 [១០៩] ពួក​ហេតុ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ អលោភៈ អទោសៈ អមោហៈ នេះ​ពួក​ហេតុ កើតមាន​ក្នុង​សម័យ​នោះ។
 [១១០] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។បេ។ នេះ​ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។
 [១១១] វេទនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។បេ។ នេះ​វេទនា កើតមាន​ក្នុង​សម័យ​នោះ។
 [១១២] សញ្ញា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។បេ។ នេះ​សញ្ញា កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៦៣ | បន្ទាប់