[១២៨] សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធា​ពលៈ វីរិយ​ពលៈ សតិ​ពលៈ សមាធិ​ពលៈ ហិរិ​ពលៈ ឱត្តប្ប​ពលៈ អលោភៈ អទោសៈ អន​ភិ​ជ្ឈា អព្យាបាទ ហិរិ ឱត្តប្បៈ សេចក្តី​ស្ងប់​កាយ សេចក្តី​ស្ងប់ចិត្ត សេចក្តី​ស្រាល​កាយ សេចក្តី​ស្រាល​ចិត្ត សេចក្តី​ទន់​កាយ សេចក្តី​ទន់ចិត្ត កាយ​គួរ​ដល់​ការងារ ចិត្ត​គួរ​ដល់​ការងារ សេចក្តី​ស្ទាត់​កាយ សេចក្តី​ស្ទាត់​ចិត្ត សេចក្តី​ត្រង់​កាយ សេចក្តី​ត្រង់​ចិត្ត សតិ សមថៈ សេចក្តី​ផ្គង​ឡើង សេចក្តី​មិន​រាយមាយ ឬថា​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ ក្រៅអំពី​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។

ចប់ តតិយ​ចិត្ត។

ថយ | ទំព័រទី ៦៩ | បន្ទាប់