ពួក​ធម៌​មិនមែន​ជា​និយ្យានិកៈ ពួក​ធម៌​ទៀង ពួក​ធម៌​មិន​ទៀង ពួក​ធម៌​ប្រកបដោយ​ឧត្តរៈ (ការ​រើ​ឡើង​នៃ​ខ្លួន) ពួក​ធម៌​មិន​មាន​ឧត្តរៈ ពួក​ធម៌​ប្រកបដោយ​រណៈ (សត្រូវ) ពួក​ធម៌​មិន​មាន​រណៈ។

ចប់ បិដ្ឋិ​ទុ​កៈ។
ចប់ អភិធម្ម​មាតិកា។


សុត្តន្ត​មាតិកា


 [១៥] ពួក​ធម៌​ប្រព្រឹត្តទៅ​ក្នុង​ចំណែក​នៃ​វិជ្ជា ពួក​ធម៌​ប្រព្រឹត្តទៅ​ក្នុង​ចំណែក​នៃ​អវិជ្ជា ពួក​ធម៌​ប្រៀប​ដូច​ផ្លេកបន្ទោរ(១) ពួក​ធម៌​ប្រៀប​ដូច​ពេជ្រ(២) ពួក​ធម៌​ពាល(៣) ពួក​ធម៌​បណ្ឌិត(៤) ពួក​ធម៌​ខ្មៅ(៥) ពួក​ធម៌​ស(៦) ពួក​ធម៌​ដុត​កំ​ដៅ(៧) ពួក​ធម៌​មិន​ដុត​កំ​ដៅ ពួក​ធម៌​ជា​ឈ្មោះ ពួក​ធម៌​ជា​គន្លង​នៃ​ឈ្មោះ ពួក​ធម៌​ជា​និរុត្តិ(៨) ពួក​ធម៌​ជា​គន្លង​នៃ​និរុត្តិ ពួក​ធម៌​ជា​បញ្ញត្តិ ពួក​ធម៌​ជា
(១) ធម៌​ដែល​មាន​កំឡាំង​រស្មី​ស្តួចស្តើង មិន​អាច​នឹង​កំចាត់​ងងឹត គឺ​កិលេស​បាន។ (២) ធម៌​ដែល​មាន​កំឡាំង​រស្មី​ក្លៀវក្លា​អាច​នឹង​កំចាត់​ងងឹត គឺ​កិលេស​បាន។ (៣) ធម៌​តាំងនៅ​ក្នុង​មនុស្ស​ពាល ឬធ្វើ​មនុស្ស​ឲ្យ​ទៅជា​ពាល​វិញ។ (៤) ធម៌​តាំងនៅ​ក្នុង​បណ្ឌិត ឬធ្វើ​មនុស្ស​ឲ្យ​ទៅជា​បណ្ឌិត​វិញ។ (៥) ធម៌​ធ្វើ​ចិត្ត​ឲ្យ​អាប់​ឥត​រស្មី។ (៦) ធម៌​ធ្វើ​ចិត្ត​ឲ្យ​មាន​រស្មី​ភ្លឺ​ថ្លា។ (៧) ធម៌​ញុំាង​សត្វ​ឲ្យ​ក្តៅ​ក្នុង​លោក​នេះ និង​លោកខាងមុខ។ (៨) ប្រែថា ការ​ពោល​ដោយ​មិន​សល់ សំដៅយក​ពាក្យ​វិគ្គហៈ ឬវិគ្រោះ អធិប្បាយ​ប្រាប់​ហេតុ ប្រាប់​ផល ដូច​ពាក្យ​ថា សភាវៈ​ណា​តាក់តែង​សត្វ សភាវៈ​នោះ ហៅថា សង្ខារ ជាដើម។
ថយ | ទំព័រទី ១៣ | បន្ទាប់