សេចក្តី​មិន​រាយមាយ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ វារៈ ៨ ដទៃទៀត។


 [១៨៧] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​ប្រមាណ​មិនបាន មាន​ពណ៌​ល្អ មាន​ពណ៌​អាក្រក់ គ្រប​សង្កត់​នូវ​រូប​ទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹង​ដឹង ឃើញ ដូច្នេះ បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​ប្រមាណ​មិនបាន មាន​ពណ៌​ល្អ មាន​ពណ៌​អាក្រក់ គ្រប​សង្កត់​នូវ​រូប​ទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹង​ដឹង ឃើញ ដូច្នេះ បាន​រម្ងាប់​វិតក្កៈ និង​វិចារៈ​រួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។
ថយ | ទំព័រទី ១៣៣ | បន្ទាប់