បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ច​មជ្ឈា​ន ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

នេះ​ក៏​ជា​វារៈ ៨ ដែរ។


 [១៨៨] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​ខៀវ មាន​ពណ៌ខៀវ ជាទី​ចង្អុល​ប្រាប់​ថា​ខៀវ មាន​ពន្លឺ​ខៀវ គ្រប​សង្កត់​នូវ​រូប​ទាំងនោះ ហើយ​គិតថា អាត្មាអញ នឹង​ដឹង ឃើញ ដូច្នេះ បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ក្នុង សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​លឿង មាន​ពណ៌លឿង ជាទី​ចង្អុល​ប្រាប់​ថា​លឿង មាន​ពន្លឺ​លឿង។បេ។ ជា​រូប​ក្រហម មាន​ពណ៌ក្រហម ជាទី​ចង្អុល​ប្រាប់​ថា​ក្រហម មាន​ពន្លឺ​ក្រហម។បេ។
ថយ | ទំព័រទី ១៣៤ | បន្ទាប់