ជារូបស មានពណ៌ស ជាទីចង្អុលប្រាប់ថា ស មានពន្លឺស គ្របសង្កត់នូវរូបទាំងនោះ ហើយគិតថា អាត្មាអញនឹងដឹង ឃើញ ដូច្នេះ បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។
[១៨៩] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បាននូវរូបជ្ឈាន ឃើញនូវពួករូប បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព មិនសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូប ខាងក្រៅ បានស្ងាត់ចាកកាមទាំងឡាយហើយ។បេ។
នេះជាអភិភាយតនៈ មានវារៈ ១៦។