[៣១២] ពួក​ធម៌​ជាអកុសល តើ​ដូចម្តេច។ ចិត្តជា​អកុសល ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ទិដ្ឋិ មាន​រូប​ជា​អារម្មណ៍​ក្តី មាន​សំឡេង​ជា​អារម្មណ៍​ក្តី មាន​ក្លិន​ជា​អារម្មណ៍​ក្តី មាន​រស​ជា​អារម្មណ៍​ក្តី មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍​ក្តី មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​អារម្មណ៍ ណា ៗ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា​របស់​ចិត្ត វីរិយិ​ន្ទ្រិយ សមា​ធិន្ទ្រិយ មនិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆា​វាយាមៈ មិច្ឆាសមាធិ វីរិយ​ពលៈ សមាធិ​ពលៈ
ថយ | ទំព័រទី ២១១ | បន្ទាប់