អហិរិក​ពលៈ អនោត្តប្ប​ពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គា​ហៈ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។បេ។
 [៣១៣] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈាន​ប្រកបដោយ​អង្គ ៥ មគ្គ​ប្រកបដោយ​អង្គ ៣ ពលៈ ៤ ហេតុ ២ ផស្សៈ ១ កើតមាន ក្នុង​សម័យ​នោះ។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។បេ។
ថយ | ទំព័រទី ២១២ | បន្ទាប់