បាន​ដល់​ចតុត្ថជ្ឈាន ប្រកប​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។

ចប់ អរូបាវចរ​វិបាក។


 [៤២២] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​លះបង់​នូវ​ទិដ្ឋិ ដើម្បី​ដល់​នូវ​ភូមិ​ជា​ប្រថម ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មានការ​ត្រាស់​ដឹង​យឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ ពួក​ធម៌​ជាកុសល​ទាំងនេះ ជា​វិបាក ព្រោះ​ហេតុ​បាន​ធ្វើ បាន​ចម្រើន​នូវ​កុសល​ជ្ឈាន ជា​លោ​កុត្ត​រៈ​នោះ​ឯង ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មានការ​ត្រាស់​ដឹង​យឺតយូរ ជា​សុញ្ញ​តៈ (សូន្យ​ចាក​កិលេស) ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អញ្ញិ​ន្ទ្រិយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
ថយ | ទំព័រទី ២៦៥ | បន្ទាប់