[៤៩៦] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានកន្លងបង់នូវពួករូបសញ្ញា ដោយប្រការទាំងពួង បានកំចាត់បង់ពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្តនូវពួកនានត្តសញ្ញា លះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ច្រឡំដោយអាកាសានញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។
[៤៩៧] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវអរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានកន្លងបង់នូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង លះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ច្រឡំដោយវិញ្ញាណញ្ចាយតនសញ្ញា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។