[១១៩] មនាយតនៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។បេ។ នេះ​មនាយតនៈ កើតមាន​ក្នុង​សម័យ​នោះ។
 [១២០] មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។បេ។ នេះ​មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [១២១] មនោវិញ្ញាណ​ធាតុ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។បេ។ នេះ មនោវិញ្ញាណ​ធាតុ កើតមាន​ក្នុង​សម័យ​នោះ។
 [១២២] ធម្មាយតនៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ធម្មាយតនៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៦៥ | បន្ទាប់