[១២៣] ធម្មធាតុ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ធម្មធាតុ កើតមាន​ក្នុង​សម័យ​នោះ។
 [១២៤] មួយទៀត ពួក​អរូបធម៌​ដទៃ​ណា កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។

ចប់ សុញ្ញ​តវារៈ។
ចប់ បឋម​ចិត្ត។


 [១២៥] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយ​ញាណ ប្រកបដោយ​សង្ខារ មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬប្រារព្ធ​តែ​អារម្មណ៍​ណាមួយ ហើយ​កើតឡើង​ក្នុង​សម័យ​ណា​ផស្សៈ​ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ​ក៏​កើតមាន។បេ។ នេះ​ពួក​ធម៌​ជាកុសល។បេ។

ចប់ ទុតិយ​ចិត្ត។

ថយ | ទំព័រទី ៦៦ | បន្ទាប់