នៃឃានសម្ផ័ស្ស។បេ។ នៃជិវ្ហាសម្ផ័ស្ស។បេ។ នៃកាយសម្ផ័ស្ស រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃកាយសម្ផ័ស្ស និងមិនមែនជាអារម្មណ៍ នៃកាយសម្ផ័ស្សក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាអារម្មណ៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណ រូបណាខាងក្រៅ រូបនោះជាអារម្មណ៍នៃកាយវិញ្ញាណ និងមិនមែនជាអារម្មណ៍នៃកាយវិញ្ញាណក៏មាន។ រូបណាខាងក្រៅ រូបនោះមិនមែនជាចក្ខាយតនៈ រូបណាខាងក្នុង រូបនោះជាចក្ខាយតនៈ និងមិនមែនជាចក្ខាយតនៈក៏មាន រូបណាខាងក្រៅ រូបនោះមិនមែនជាសោតាយតនៈ។បេ។ មិនមែនជាឃានាយតនៈ។បេ។ មិនមែនជាជិវ្ហាយតនៈ។បេ។ មិនមែនជាកាយាយតនៈ រូបណាខាងក្នុង រូបនោះជាកាយាយតនៈ និងមិនមែនជាកាយាយតនៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជារូបាយតនៈ រូបណាខាងក្រៅ រូបនោះជារូបាយតនៈ និងមិនមែនជារូបាយតនៈក៏មាន រូបណាខាងក្នុង រូបនោះមិនមែនជាសទ្ទាយតនៈ។បេ។