ដែល​អាស្រ័យ​មហាភូត​ទាំង ៤។បេ។ ហៅថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​ចក្ខុន្រ្ទិយ។ រូប​ជា​សោតិន្រ្ទិយ។បេ។ ជា​ឃានិន្រ្ទិយ។បេ។ ជា​ជិវ្ហិន្រ្ទិយ។បេ។ ជា​កាយិន្រ្ទិយ។បេ។ ជា​ឥត្ថិន្រ្ទិយ។បេ។ ជា​បុរិសិន្រ្ទិយ។បេ។ ជា​ជីវិតិន្រ្ទិយ​នោះ តើ​ដូចម្តេច។ អាយុ ការឋិតនៅ ការ​នៅ​យឺនយូរ ការរស់នៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ​បាន ការ​រក្សា​នូវ​រូបធម៌​ទាំងឡាយ​នោះ គឺ​ជីវិត ជីវិតិន្រ្ទិយ​ណា នេះ​រូប​ជា​ជីវិតិន្រ្ទិយ។ រូប​មិនមែន​ជា​ឥន្រ្ទិយ​នោះ តើ​ដូចម្តេច។ រូបាយតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​ឥន្ទ្រិយ។

ការសង្គ្រោះ​រូប​ដោយ​ប្រការ ៩ យ៉ាងនេះ​ឯង។
ចប់ រូប​មាន​ប្រមាណ ៩។


 [១៦១] រូប​ជា​ចក្ខុន្ទ្រិយ​នោះ តើ​ដូចម្តេច។ ភ្នែក​ណា គឺ​ប្រសាទ ដែល​អាស្រ័យ​មហាភូត​ទាំង ៤។បេ។ ហៅថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​ចក្ខុន្ទ្រិយ។ រូប​ជា​សោ​តិ​ន្ទ្រិយ។បេ។ ជា​ឃា​និ​ន្ទ្រិយ។បេ។ ជា​ជិវ្ហិន្ទ្រិយ។បេ។ ជា​កាយិន្ទ្រិយ។បេ។
ថយ | ទំព័រទី ១១៨ | បន្ទាប់