ជារូបាយតនៈ។បេ។ ជាសទ្ទាយតនៈ។បេ។ ជាគន្ធាយតនៈ។បេ។ ជារសាយតនៈ។បេ។ ជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ បឋវីធាតុ។បេ។ ហៅថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់បញ្ចូលក្នុងធម្មាយតនៈនោះ តើដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កពឡិង្ការាហារ នេះរូបជាអនិទស្សនៈ ជាអប្បដិឃៈ ដែលរាប់បញ្ចូលក្នុងធម្មាយតនៈ។
ការសង្គ្រោះរូបដោយប្រការ ១១ យ៉ាងនេះឯង។
ចប់ រូបមានប្រមាណ ១១។
ចប់ រូបវិភត្តិ (ការចែករូប)។
ចប់ ភាណវារៈទី ៨។