កម្ម​ស្ស​កត​ត្តា​រូប នេះ​ពួក​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន។ ពួក​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន តើ​ដូចម្តេច។ អប​រិយា​បន្ន​មគ្គ ផល​ដែល​កើតអំពី​មគ្គ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន។
 [១៦៧] ពួក​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង តើ​ដូចម្តេច។ អកុសលមូល ៣ គឺ លោភៈ ១ ទោសៈ ១ មោហៈ ១ ទាំង​ពួក​កិលេស ដែ​លតំាំ​ងនៅ​ជាមួយគ្នា​នឹង​លោភៈ​ជាដើម​នោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ ដែល​ប្រកបដោយ​លោភៈ​ជាដើម​នោះ និង​កាយ​កម្ម វចីកម្ម មនោ​កម្ម ដែ​លតំាង​ឡើង​អំពី​លោភៈ​ជាដើម​នោះ នេះ​ពួក​ធម៌​ដែល​សៅហ្មង ទំាង​គួរ​ដល់​សេចក្តី​សៅហ្មង។ ពួក​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង តើ​ដូចម្តេច។ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ និង​រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង។ ពួក​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង តើ​ដូចម្តេច។
ថយ | ទំព័រទី ១២៤ | បន្ទាប់