ឥន្រ្ទិយគឺបញ្ញា កំឡាំងគឺបញ្ញា គ្រឿងសស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា សេចក្តីមិនវង្វេង សេចក្តីពិចារណាធម៌ សេចក្តីឃើញត្រូវណា ដែលមានសភាពបែបនេះ នេះហៅថា អមោហៈ។ នេះកុសលហេតុ ៣។
[១៩១] បណ្តាហេតុទាំងនោះ អកុសលហេតុ ៣ តើដូចម្តេច។ លោភៈ ទោសៈ និងមោហៈ។ បណ្តាអកុសលហេតុទាំងនោះ លោភៈ តើដូចម្តេច។ តម្រេក ការត្រេកអរខ្លាំង ការជាប់ចំពាក់ក្នុងអារម្មណ៍ ការស្រើបស្រាល ការរីករាយ ការរីករាយខ្លាំង តម្រេកខ្លាំងនៃចិត្ត សេចក្តីប្រាថ្នា ការជ្រុលជ្រប់ ការងល់ងប់ ការពាក់ព័ន្ធ ការរួបរឹត ការជាប់ចំពាក់ ការលិចចុះ ធម្មជាតិនាំសត្វឲ្យកើតក្នុងភព មាយា ធម្មជាតិបង្កើតសត្វ ធម្មជាតិឲ្យសត្វប្រកបដោយទុក្ខ ធម្មជាតិចាក់ស្រែះសត្វទុក បណ្តាញ ការបង្ហូរ ការផ្សាយទៅកាន់អារម្មណ៍ផ្សេងៗ ចំណងចងសត្វទុក ការផ្សាយទៅក្នុងអារម្មណ៍ ធម្មជាតិញ៉ាំងសត្វឲ្យចំរើន ធម្មជាតិជាគម្រប់ពីរ ការតាំងចិត្តទុក ធម្មជាតិនាំសត្វទៅកាន់ភព ធម្មជាតិដូចជាព្រៃ ដូចជាព្រៃញាតស្បាត ការមូលមិត្ត សេចក្តីស្រឡាញ់ ការអាឡោះអាល័យ ផៅពង្សតទៅ ការប៉ុនប៉ង ការប្រាថ្នា ភាពនៃចិត្តប៉ុនប៉ង ការប៉ុនប៉ងរូប ប៉ុនប៉ងសំឡេង ប៉ុនប៉ងក្លិន ប៉ុនប៉ងរស ប៉ុនប៉ងផ្សព្វ ប៉ុនប៉ងលាភ ប៉ុនប៉ងទ្រព្យ ប៉ុនប៉ងបុត្រ ប៉ុនប៉ងជីវិត