ការសន្សំ ការប្រមូល ការពិចារណាធម៌ ការចំណាំ ការចំណាំស្និទ្ធ ការចំណាំចំពោះខ្លួន ភាពជាបណ្ឌិត ការឈ្លាសវៃ ប្រសប់ ប៉ិនប៉ៅ គិតគូរ ពិចារណា ប្រាជ្ញាដូចផែនដី ប្រាជ្ញាទម្លាយនូវកិលេស ធម្មជាតិសម្រាប់ដឹកនាំ ការយល់ឃើញច្បាស់ ដឹងខ្លួនច្បាស់ លាស់ ចាក់ធ្លុះ បញ្ញា ឥន្រ្ទិយគឺបញ្ញា កំឡាំងគឺបញ្ញា គឿងសស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា រស្មីគឺបញ្ញា ប្រទីបគឺបញ្ញា កែវគឺបញ្ញា ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ អង្គនៃការត្រាស់ដឹងគឺការពិចារណាធម៌ អង្គនៃមគ្គ មគ្គបរិយាបន្នៈណា មានសភាពបែបនេះ នេះហៅថា អមោហៈ។ នេះកុសលហេតុ ៣។ បណ្តាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្តេច។ អលោភៈ អទោសៈ និងអមោហៈ ខាងវិបាកនៃពួកកុសលធម៌ នេះអព្យាកតហេតុ ៣។ នេះអបរិយាបន្នហេតុ ៦។
[១៩៥] ពួកធម៌មិនមែនហេតុ តើដូចម្តេច។ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ អបរិយាបន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូបទាំងអស់ និងអសង្ខតធាតុ នេះពួកធម៌មិនមែនហេតុ។
នេះពួកធម៌ជាហេតុ។