[២១៦] ពួកធម៌ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង តើដូចម្តេច។ អាសវៈទាំងនោះឯង ជាអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង។ ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ តើដូចម្តេច។ ពួកធម៌ណា ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ដោយធម៌ទាំងនោះ វៀរតែធម៌ទាំងនោះចេញ ពួកធម៌ដ៏សេសសល់ ដែលប្រព្រឹត្តទៅជាមួយនឹងអាសវៈ ជាកុសល អកុសល និងអព្យាក្រឹត ជាកាមាវចរ រូបាវចរ អរូបាវចរ និងរូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ។
[២១៧] ពួកធម៌ជាអាសវៈផង ប្រកបដោយអាសវៈផង តើដូចម្តេច។ កាមាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយអវិជា្ជសវៈ អវិជ្ជាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយកាមាសវៈ ភវាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយអវិជ្ជាសវៈ អវិជ្ជាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយភវាសវៈ ទិដ្ឋាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយអវិជ្ជាសវៈ អវិជ្ជាសវៈ ជាអាសវៈផង ប្រកបដោយអាសវៈផង ដោយទិដ្ឋាសវៈ