និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃ​ញាតស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ទាក់ទិន​គឺ​ទិដ្ឋិ ការ​កាន់ ការ​ប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ធម្មជាត​ដែល​ខុស លទ្ធិ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា ទិដ្ឋិ​សញ្ញោជនៈ វៀរតែ​សីលព្វត​បរាមាស​សញ្ញោជនៈ​ចេញ សូម្បី​មិច្ឆាទិដ្ឋិ​ទាំងអស់ ក៏​ហៅថា ទិដ្ឋិ​សញ្ញោជនៈ​ដែរ។
 [២២៤] បណ្តា​សញ្ញោជនៈ​ទាំងនោះ វិចិកិច្ឆា​សញ្ញោជនៈ តើ​ដូចម្តេច។ បុគ្គល​ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ព្រះ​សាស្តា ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ព្រះធម៌ ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ព្រះសង្ឃ ងឿងឆ្ងល់​សង្ស័យ​ចំពោះ​សិក្ខា ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ខន្ធ​ជា​ចំណែកខាង​ដើម ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ខន្ធ​ជា​ចំណែកខាង​ចុង ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ខន្ធ​ជា​ចំណែកខាង​ដើម និង​ខាងចុង ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ពួក​ធម៌​ដែល​កើតឡើង ព្រោះ​អាស្រ័យ​បច្ច័យ​នោះៗ និង​សេចក្តី​ងឿងឆ្ងល់ អាការ​ងឿងឆ្ងល់ ភាព​នៃ​ចិត្ត​ងឿងឆ្ងល់ សេចក្តី​យល់​ឆ្វេង ការយល់​ស្ទាក់ស្ទើរ ការ​បែក​ចំពាម​ពីរ ការ​បែកផ្លូវ​ពីរ ការសង្ស័យ ការ​ប្រកាន់យក​ចំណែក​ច្រើន ការ​សាញប្រដាញ ការ​សាន់​វាន់​ចិត្ត ការ​ប្រកាន់​មិន​ដាច់ស្រេច ភាព​នៃ​ចិត្តរឹង​រូស ការ​រសេមរសាម​នៃ​ចិត្ត​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា វិចិកិច្ឆា​សញ្ញោជនៈ។
ថយ | ទំព័រទី ១៦២ | បន្ទាប់