ការយល់​ដទៃ​ជា​មោឃៈ​ក្តី ថា​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន ការយល់​នេះ​ពិត ការយល់​ដទៃ​ជា​មោឃៈ​ក្តី និង​ទិដ្ឋិ ដំណើរ​គឺ​ទិដ្ឋិ ព្រៃស្បាត​គឺ​ទិដ្ឋិ ផ្លូវ​ឆ្ងាយ​គឺ​ទិដ្ឋិ ចម្រូង​គឺ​ទិដ្ឋិ ការយល់​ឆ្វេង​គឺ​ទិដ្ឋិ ការ​ទាក់ទិន​គឺ​ទិដ្ឋិ ការ​កួច​កាន់ ការ​ប្រកាន់ ការ​ប្រកាន់​ខ្ជាប់ ការ​ស្ទាបអង្អែល ផ្លូវ​អាក្រក់ ផ្លូវខុស ភាព​នៃ​ចិត្ត​ខុស លទ្ធិ​ដូចជា​កំពង់ សេចក្តី​ប្រកាន់​ក្នុង​ការស្វែងរក​ខុស ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ មួយទៀត មិច្ឆាទិដ្ឋិ​ទាំងអស់ ក៏​ហៅថា ឥទំ​សច្ចា​ភិ​និ​វេស​កាយគន្ថៈ​ដែរ វៀរតែ​សីលព្វត​បរាមាស​កាយគន្ថៈ​ចេញ។

នេះ​ពួក​ធម៌​ជា​គន្ថៈ។


 [២៤១] ពួក​ធម៌​មិនមែន​គន្ថៈ តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិនមែន​គន្ថៈ។
 [២៤២] ពួក​ធម៌​ដែល​គន្ថៈ​គប្បី​ដោត​ក្រង តើ​ដូចម្តេច។ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ
ថយ | ទំព័រទី ១៧៣ | បន្ទាប់