វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង។ ពួក​ធម៌​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​មិន​គប្បី​ដោត​ក្រង តើ​ដូចម្តេច។ មគ្គ​ជា​អប​រិយា​បន្នៈ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​មិន​គប្បី​ដោត​ក្រង។
 [២៤៧] ពួក​ធម៌​ជា​ឱឃៈ (ធម៌​ញ៉ាំង​សត្វ​ឲ្យ​លង់​ក្នុង​វដ្តៈ) តើ​ដូចម្តេច។បេ។ ពួក​ធម៌​ជា​យោ​គៈ (ធម៌​ប្រកប​សត្វ​ទុក​ក្នុង​វដ្តៈ) តើ​ដូចម្តេច។បេ។
 [២៤៨] ពួក​ធម៌​ជា​នី​វរ​ណៈ (ធម៌​ជារ​នាំង) តើ​ដូចម្តេច។ នី​វរ​ណៈ ៦ គឺ​កា​មច្ឆ​ន្ទ​នី​វរ​ណៈ ព្យាបាទ​នី​វរ​ណៈ ថីនមិទ្ធ​នី​វរ​ណៈ ឧទ្ធច្ច​កុក្កុ​ច្ច​នី​វរ​ណៈ វិចិកិច្ឆា​នី​វរ​ណៈ អវិជ្ជា​នី​វរ​ណៈ។
 [២៤៩] បណ្តា​នី​វរ​ណៈ​ទាំងនោះ កា​មច្ឆ​ន្ទ​នី​វរ​ណៈ តើ​ដូចម្តេច។ សេចក្តី​ប្រាថ្នា​ចំពោះ​កាម សេចក្តី​ត្រេកអរ​ចំពោះ​កាម សេចក្តី​រីករាយ​ចំពោះ​កាម សេចក្តី​អន្ទះសា​ចំពោះ​កាម សេចក្តី​ស្រឡាញ់​ចំពោះ​កាម សេចក្តី​រោលរាល​ចំពោះ​កាម សេចក្តី​ជ្រុលជ្រប់​ចំពោះ​កាម សេចក្តី​ងប់​ចិត្ត​ចំពោះ​កាម ក្នុង​កាម​ទាំងឡាយ​ណា នេះ​ហៅថា កា​មច្ឆ​ន្ទ​នី​វរ​ណៈ។
 [២៥០] បណ្តា​នី​វរ​ណៈ​ទាំងនោះ ព្យាបាទ​នី​វរ​ណៈ តើ​ដូចម្តេច។ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​អញ គំនុំ​កើតឡើង​ថា ជន​ឯណោះ កំពុង​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​អញ
ថយ | ទំព័រទី ១៧៦ | បន្ទាប់