គំនុំ​កើតឡើង​ថា ជន​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​អញ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍​ដល់​បុគ្គល​ជាទីស្រឡាញ់ ជាទី​ពេញចិត្ត​នៃ​អញ។បេ។ ជន​ឯណោះ កំពុង​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍។បេ។ ជន​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​កម្ម​មិនជា​ប្រយោជន៍ គំនុំ​កើតឡើង​ថា ជន​ឯណោះ បាន​ប្រព្រឹត្ត​នូវ​កម្ម​ជា​ប្រយោជន៍ ដល់​បុគ្គល​មិនជា​ទីស្រឡាញ់ មិនជា​ទី​ពេញចិត្ត​នៃ​អញ។បេ។ ជន​ឯណោះ កំពុង​ប្រព្រឹត្ត​នូវ​កម្ម​ជា​ប្រយោជន៍។បេ។ ជន​ឯណោះ នឹង​ប្រព្រឹត្ត​នូវ​កម្ម​ជា​ប្រយោជន៍ ឬក៏ គំនុំ​កើតឡើង​ក្នុង​ហេតុ​មិន​គួរ និង​ការ​គុំកួន​នៃ​ចិត្ត ការ​គុំកួន​តប សេចក្តី​ថ្នាំងថ្នាក់ ការ​ខឹង​តប ការ​ខឹង​ញ័រ ការ​ក្រោធ​ខ្លាំង ការ​ក្រោធ​ញ័រ ការ​ប្រទូស្ត ការ​ប្រទូស្ត​តប ការ​ប្រទូស្ត​គ្រប់យ៉ាង ការ​ខូច​នៃ​ចិត្ត ការ​ប្រទូស្ត​នៃ​ចិត្ត ការ​ក្រោធ ការ​ខឹង ភាព​នៃ​ចិត្តខឹង សេចក្តី​ប្រទូស្ត អាការ​ប្រទូស្ត ភាព​នៃ​ចិត្តប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាព​នៃ​ចិត្ត​ព្យាបាទ ការ​ខឹង ការ​ខឹង​តប ភាព​នៃ​ចិត្ត​កាច ការ​ខឹង ការ​តូចចិត្ត​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា ព្យាបាទ​នី​វរ​ណៈ។
 [២៥១] បណ្តា​នី​វរ​ណៈ​ទាំងនោះ ថីនមិទ្ធ​នី​វរ​ណៈ តើ​ដូចម្តេច។ ថី​នៈ (សេចក្តី​ធុញទ្រាន់) ក៏​មាន មិទ្ធៈ (សេចក្តី​ងោក​ងក់) ក៏​មាន។ បណ្តា​ធម៌​ទាំងនោះ ថី​នៈ តើ​ដូចម្តេច។
ថយ | ទំព័រទី ១៧៧ | បន្ទាប់