[២៥៣] បណ្តា​នី​វរ​ណៈ​ទាំងនោះ វិចិកិច្ឆា​នី​វរ​ណៈ តើ​ដូចម្តេច។ បុគ្គល​ងឿងឆ្ងល់ សង្ស័យ​ចំពោះ​ព្រះ​សាស្តា ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ព្រះធម៌ ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ព្រះសង្ឃ ងឿងឆ្ងល់​សង្ស័យ​ចំពោះ​សិក្ខា ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ខន្ធ​ជា​ចំណែកខាង​ដើម ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ខន្ធ​ជា​ចំណែកខាង​ចុង ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ខន្ធ​ទាំង​ចំណែកខាង​ដើម ទាំង​ចំណែកខាង​ចុង ងឿងឆ្ងល់​សង្ស័យ​ចំពោះ​ពួក​ធម៌ ដែល​កើតឡើង​ព្រោះ​អាស្រ័យ​បច្ច័យ​នោះៗ និង​សេចក្តី​សង្ស័យ អាការ​សង្ស័យ ភាព​នៃ​ចិត្ត​សង្ស័យ ការយល់​ឆ្វេង ការសង្ស័យ ការ​បែកចិត្ត​ជា​ចំពាម​ពីរ ការចែក​ជា​ផ្លូវ​ពីរ ការ​ងឿងឆ្ងល់ ការ​ប្រកាន់យក​ចំណែក​ដ៏​ច្រើន ការ​សាញប្រដាញ ការ​សាន់​វាន់​ចិត្ត ការ​ប្រកាន់​មិន​ដាច់ស្រេច ភាព​នៃ​ចិត្តរឹង​រូស ការ​រសេមរសាម​នៃ​ចិត្ត​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា វិចិកិច្ឆា​នី​វរ​ណៈ។
 [២៥៤] បណ្តា​នី​វរ​ណៈ​ទាំងនោះ អវិជ្ជា​នី​វរ​ណៈ តើ​ដូចម្តេច។ ការ​មិនដឹង​ក្នុង​ទុក្ខ មិនដឹង​ក្នុង​ហេតុ​ឲ្យ​កើតទុក្ខ មិនដឹង​ក្នុង​ការ​រលត់ទុក្ខ មិនដឹង​ក្នុង​បដិបទា​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ មិនដឹង​ក្នុង​ខន្ធ​ជា​ចំណែកខាង​ដើម មិនដឹង​ក្នុង​ខន្ធ​ជា​ចំណែកខាង​ចុង មិនដឹង​ក្នុង​ខន្ធ​ជា​ចំណែកខាង​ដើម ទាំង​ចំណែកខាង​ចុង មិនដឹង​ក្នុង​ពួក​ធម៌​ដែល​កើត​ព្រោះ​អាស្រ័យ​បច្ច័យ​នោះៗ
ថយ | ទំព័រទី ១៧៩ | បន្ទាប់