និង​ការ​មិនដឹង ការ​មិនឃើញ ការ​មិន​ត្រាស់​ដឹង ការ​មិន​ភ្ញាក់​រលឹក ការ​មិន​ត្រាស់​ដឹង​ព្រម ការ​មិន​ចាក់ធ្លុះ ការ​មិនបាន​ដោត​ក្រង​ទុក ការ​មិន​ចុះចិត្តស៊ប់ មិន​រំពឹងមើល ការ​មិន​ពិចារណា អំពើ​មិន​ជាក់ច្បាស់ ការយល់​ខុស ភាព​នៃ​សេចក្តី​ល្ងង់ ការ​មិនដឹង​ខ្លួន ការ​វង្វេង វង្វេង​ជ្រប់ ការ​ភ្លេចភ្លាំង អវិជ្ជា អន្លង់​គឺ​អវិជ្ជា ការ​ប្រកប​គឺ​អវិជ្ជា អនុស័យ​គឺ​អវិ​ជា្ជ ការ​ស្កាត់ដំណើរ​គឺ​អវិ​ជា្ជ គន្លឹះ​គឺ​អវិ​ជា្ជ ការ​វង្វេង ជាអកុសល​មូល​ណា ដែល​មាន​សភាព​បែបនេះ នេះ​ហៅថា អវិ​ជា្ជ​នី​វរ​ណៈ។

នេះ​ពួក​ធម៌​ជា​នី​វរ​ណៈ។


 [២៥៥] ពួក​ធម៌​មិនមែន​នី​វរ​ណៈ តើ​ដូចម្តេច។ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ អប​រិយា​បន្នៈ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់​និង​អសង្ខតធាតុ នេះ​ពួក​ធម៌​មិនមែន​នី​វរ​ណៈ។
 [២៥៦] ពួក​ធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តើ​ដូចម្តេច។ ពួក​ធម៌​ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ។ ពួក​ធម៌​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តើ​ដូចម្តេច។ មគ្គ​ជា​អប​រិយា​បន្នៈ​ផង ផល​នៃ​មគ្គ​ផង អសង្ខតធាតុ​ផង នេះ​ពួក​ធម៌​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ។
ថយ | ទំព័រទី ១៨០ | បន្ទាប់