[២៥៧] ពួក​ធម៌​ប្រកបដោយ​នី​វរ​ណៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា​ប្រកបដោយ​ធម៌​ទាំងនោះ និង​វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ប្រកបដោយ​នី​វរ​ណៈ។ ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ វេទនាខន្ធ។បេ។ វិញ្ញាណក្ខន្ធ រូប​ទាំងអស់ និង​អសង្ខតធាតុ នេះ​ពួក​ធម៌​ប្រាសចាក​នី​វរ​ណៈ។
 [២៥៨] ពួក​ធម៌​ជា​នី​វរ​ណៈ​ផង ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង តើ​ដូចម្តេច។ នី​វរ​ណៈ​ទាំងនោះ​ឯង ហៅថា​នី​វរ​ណៈ​ផង ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង។ ពួក​ធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តែ​មិនមែន​ជា​នី​វរ​ណៈ តើ​ដូចម្តេច។ ពួក​ធម៌​ណា ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ដោយ​ធម៌​ទាំងនោះ វៀរតែ​ធម៌​ទាំងនោះ​ចេញ ពួក​ធម៌​ដ៏​សេសសល់ ប្រកបដោយ​អាសវៈ ជាកុសល អកុសល និង​អព្យាក្រឹត ជា​កាមាវចរ រូបាវចរ អរូបាវចរ រូបក្ខន្ធ។បេ។ វិញ្ញាណក្ខន្ធ នេះ​ពួក​ធម៌​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តែ​មិនមែន​ជា​នី​វរ​ណៈ។
 [២៥៩] ពួក​ធម៌​ជា​នី​វរ​ណៈ​ផង ប្រកបដោយ​នី​វរ​ណៈ​ផង តើ​ដូចម្តេច។ កា​មច្ឆ​ន្ទ​នី​វរ​ណៈ ជា​នី​វរ​ណៈ​ផង ប្រកបដោយ​នី​វរ​ណៈ​ផង ដោយ​អវិជ្ជា​នី​វរ​ណៈ អវិជ្ជា​នី​វរ​ណៈ​ជា​នី​វរ​ណៈ​ផង ប្រកបដោយ​នី​វរ​ណៈ​ផង
ថយ | ទំព័រទី ១៨១ | បន្ទាប់